ផ្នែកជម្ងឺកុមារ

ផ្នែកជម្ងឺកុមារ

ជម្ងឺកុមារអាចបែងចែកពីឈឺបន្ទាប់បន្សំដូចជា (គ្រុនក្តៅ និងផ្តាសាយទូទៅ) និងឈឺធ្ងន់ធ្ងរ រួមមានជម្ងឺឆ្លង ដែលបង្ក​ដោយមេរោគបាក់តេរី ឬវីរុស ជាពិសេសជម្ងឺ ឆ្លងដៃ ជើង និងមាត់ (Hand, Foot and Mouth disease) ជាដើម។

វេជ្ជបណ្ឌិតជំនាញជំងឺកុមារ ផ្តល់នូវការប្រឹក្សាយោបល់លើកម្មវិធីចាក់ថ្នាំបង្កា និងដំបូន្មានថែទាំសុខភាព ទារក ​និងកុមារ។

 កម្មវិធីចាក់ថ្នាំបង្កា (Vaccination Program)

  • វ៉ាក់សាំងបង្កាជម្ងឺរបេង (BCG vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ គ្រុនស្វិតដៃជើង និងជម្ងឺបង្កពីបាក់តេរី Haemophilus​influenza ប្រភេទ បេ (Diphtheria, tetanus, whooping cough (pertussis), polio and Hib vaccine).
  • វ៉ាក់សាំងបង្កាជម្ងឺរលាកថ្លើមប្រភេទ អា, បេ (Hepatitis A, B vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺកញ្ជ្រិល ស្អូច ក្រឡទែន (Measles, mumps, and rubella vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺបង្កពីបាក់តេរី មេណាំងហ្គូកុក Meningococcal vaccine
  • វ៉ាក់សាំងបង្កាជម្ងឺរលាកសួត 
  • វ៉ាក់សាំងបង្កាជម្ងឺផ្តាសាយធំ (Quadrivalent influenza vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺមហារីកមាតស្បូន (Quadrivalent human papillomavirus vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺរាកបង្កដោយរ៉ូតាវីរុស (Rotavirus vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺអុតស្វាយ (Varicella vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺរលាកខួរក្បាល (JE vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺគ្រុនពោះវៀន (Typhoid Fever vaccine)
  • វ៉ាក់សាំងបង្កាជម្ងឺឆ្កែឆ្កួត (Rabies vaccine)

និង វ៉ាក់សាំងបង្កាជម្ងឺផ្សេងៗ…។ល។