ផ្នែកប្រព័ន្ធតម្រងនោម

ផ្នែកប្រព័ន្ធតម្រងនោម

មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ​​ ផ្តល់នូវការព្យាបាល លើផ្នែកប្រព័ន្ធតម្រងនោម តាមលក្ខណៈវេជ្ជសាស្ត្រ និង តាមការវះកាត់ ដែល​ផ្តោតទៅលើបំពង់ទឹកនោមរបស់បុរស និងស្រ្តី ហើយនិងប្រព័ន្ធបន្តពូជរបស់បុរសផងដែរ។​ សរីរាង្គ ដែលទាក់ទង​ជាមួយ ប្រព័ន្ធតម្រងនោម ​រួមមាន តម្រងនោម បំពង់ទឹកនោម(បន្តតម្រងនោមទៅប្លោក​នោម) ប្លោកនោម បង្ហួរនោមបញ្ចេញចោល និងសរីរាង្គបន្តពូជបុរស (ពងស្វាស អេពីឌីឌីម បំពង់យ៉ង ថង់មេជីវិត ប្រូស្តាត និងលិង្គ​) ។  

មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានរៀបចំផ្តល់ជូននូវការធ្វើរោគវិនិច្ឆ័យការព្យាបាល និងការពិគ្រោះយោបល់ដូចខាងក្រោមៈ

  • ប្រព័ន្ធតម្រងនោមរបស់ស្ត្រី
  • រកមើល និងព្យាបាលជំងឺតំរងនោម មហារីកពងស្វាស និងមហារីកក្រពេញប្រូស្តាត
  • អសមត្ថភាពផ្លូវភេទរបស់បុរស (ងាប់លិង្គ)
  • ព្យាបាលជម្ងឺ រីកក្រពេញប្រូស្តាត
  • ការព្យាបាលគ្រួសក្នុងបំពង់ទឹកនោម និងប្លោកនោម រួមទាំងវិធីមិនចាំបាច់វះកាត់
  • វះកាត់ និងការតភ្ជាប់បំពង់មេជីវិត (Surgery, including Vasectomy and vasectomy reversal)

បំបាត់ភាពមិនប្រក្រតីចំពោះបុរស និងស្ត្រីគ្រប់វ័យប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមាន ឬកំពុងទទួលរងពីប្រព័ន្ធទឹកនោមឬផលវិបាកដែលបានពិពណ៌នាខាងលើ យើងណែនាំអ្នកឱ្យទូរស័ព្ទទៅអ្នកឯកទេសរបស់យើងដើម្បីពិគ្រោះយោបល់។