មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ពង្រឹងការត្រៀមខ្លួនសម្រាប់ករណីសង្គ្រោះបន្ទាន់ តាមរយៈការបណ្តុះបណ្តាល ACLS ដល់បុគ្គលិកក្នុងមន្ទីរពេទ្យ

មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ពង្រឹងការត្រៀមខ្លួនសម្រាប់ករណីសង្គ្រោះបន្ទាន់ តាមរយៈការបណ្តុះបណ្តាល ACLS ដល់បុគ្គលិកក្នុងមន្ទីរពេទ្យ

មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ពង្រឹងការត្រៀមខ្លួនសម្រាប់ករណីសង្គ្រោះបន្ទាន់ តាមរយៈការបណ្តុះបណ្តាល ACLS ដល់បុគ្គលិកក្នុងមន្ទីរពេទ្យ

ចែក​រំលែក​

ខេត្តសៀមរាប — ខែកញ្ញា ឆ្នាំ២០២៦ — មន្ទីរពេទអន្តរជាតិរ៉ូយ៉ាល់អង្គរ បន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាថែទាំសុខភាព ដោយរៀបចំការបណ្តុះបណ្តាលស្តីពីការជួយសង្គ្រោះជីវិតកម្រិតខ្ពស់សម្រាប់អ្នកជំងឺដែលមានបញ្ហាបេះដូង (Advanced Cardiovascular Life Support ឬ ACLS) ជូនដល់បុគ្គលិកផ្នែកថែទាំសុខភាពរបស់ខ្លួន។ 

ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនចំណេះដឹង ជំនាញផ្នែកព្យាបាល និងទំនុកចិត្តរបស់បុគ្គលិកសុខាភិបាល ក្នុងការសម្គាល់ និងដោះស្រាយករណីសង្គ្រោះបន្ទាន់ផ្នែកបេះដូងដែលគំរាមកំហែងដល់អាយុជីវិត រួមទាំងករណីបេះដូងឈប់ដំណើរការ (cardiac arrest) និងស្ថានភាពធ្ងន់ធ្ងរផ្សេងទៀតដែលទាមទារឱ្យមានការអន្តរាគមន៍ជាបន្ទាន់។ 

តាមរយៈការរួមបញ្ចូលគ្នានៃការរៀនសូត្រទ្រឹស្តី ការអនុវត្តជាក់ស្តែង ការធ្វើត្រាប់តាមស្ថានភាពជាក់ស្តែង និងការឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ជាក្រុម បុគ្គលិកដែលបានចូលរួមមានឱកាសពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងអំឡុងពេលមានស្ថានភាពធ្ងន់ធ្ងរ។ 

ការបណ្តុះបណ្តាលនេះក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការងារជាក្រុម ការទំនាក់ទំនង ការវាយតម្លៃរហ័ស ការសម្រេចចិត្តផ្នែកព្យាបាល និងការឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ដែលមានការសម្របសម្រួលគ្នាបានល្អ ដែលសុទ្ធសឹងជាកត្តាសំខាន់ៗក្នុងការផ្តល់ការថែទាំប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាដល់អ្នកជំងឺ។ 

«នៅមន្ទីរពេទ្យរ៉ួយ៉ាល់អង្គរ ការបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់ គឺជាផ្នែកមួយដ៏សំខាន់នៃការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាថែទាំសុខភាព។ តាមរយៈការពង្រឹងសមត្ថភាពឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់របស់ក្រុមការងារ យើងកាន់តែមានការត្រៀមខ្លួនបានល្អប្រសើរក្នុងការផ្តល់ការថែទាំប្រកបដោយការសម្របសម្រួល និងទាន់ពេលវេលា នៅពេលដែលរាល់វិនាទីសុទ្ធតែមានសារៈសំខាន់។» 

ការបណ្តុះបណ្តាល ACLS នេះឆ្លុះបញ្ចាំងពីការវិនិយោគជាបន្តបន្ទាប់របស់មន្ទីរពេទ្យ លើបុគ្គលិកសុខាភិបាលរបស់ខ្លួន និងការប្តេជ្ញាចិត្តក្នុងការរក្សាឱ្យបាននូវវប្បធម៌នៃការរៀនសូត្រឥតឈប់ឈរ ឧត្តមភាពផ្នែកព្យាបាល និងការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង។ 

ជំនាញផ្សេងៗគ្នា ក្រុមតែមួយ គោលបំណងតែមួយ — ផ្តល់ការថែទាំដែលមានសុវត្ថិភាពជាងមុន នៅពេលដែលរាល់វិនាទីសុទ្ធតែមានសារៈសំខាន់។