ផ្នែកប្រពោធនកម្ម ផ្តល់សេវាព្យាបាល និងថែទាំអ្នកជម្ងឺ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។
យើងផ្តល់សេវាថែទាំ ២៤ ម៉ោងជាមួយនឹងជំនាញព្យាបាល សម្រាប់អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត និងរងគ្រោះថ្នាក់ផ្សេងៗ។ ក្រុមគ្រូពេទ្យផ្នែកប្រពោធនកម្មរបស់យើងខ្ញុំធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធផ្តល់ជូននូវការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការពិនិត្យតាមដាន រាល់ស្ថានភាពរបស់អ្នកជម្ងឺនីមួយៗយ៉ាងយកចិត្តទុកដាក់ យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។
បន្ទប់ប្រពោធនកម្មនីមួយៗ មានបំពាក់នូវសំភារៈបរិក្ខារវេជ្ជសាស្ត្រដែលទំនើបៗ និងគ្រប់គ្រាន់ ប្រកបដោយ បច្ចេកវិទ្យាខ្ពស់ មានដូចជាឧបករណ៍ពិនិត្យតាមដានស្ថានភាពប្រព័ន្ធបេះដូងអ្នកជម្ងឺ ឧបករណ៍ជំនួយក្នុងការដកដង្ហើម ជាដើម។ល។
សេវាកម្ម
ជំងឺដែលគំរាមកំហែងដល់អាយុជីវិតនិងស្ថានភាពតាមដានថែទាំចាំបាច់ (Life-threatening illness and critical care conditions)